(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយទាំងអស់ ដែលតម្លៃសាំងធម្មតាត្រូវលក់មិនឲ្យលើសពី ៤,០០០រៀល ក្នុង១លីត្រ និងម៉ាស៊ូត ត្រូវលក់មិនឲ្យលើសពីថ្លៃ ៣,៨៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ ចាប់អនុវត្តន៍ពីថ្ងៃនេះ ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨។
តម្លៃនេះបានកើនឡើងបន្តិចបើធៀបនឹងតម្លៃដែលកំណត់ដោយក្រសួងពាណិជ្ជកម្មកាលពី១០ថ្ងៃមុន ដោយសាំងធម្មតាលក់តម្លៃ៣,៩៥០រៀល និងម៉ាស៊ូត ត្រូវលក់តម្លៃ ៣,៧៥០រៀល ក្នុង១លីត្រ៕