(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកដំបូង នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ អគ្គលេខាធិការព្រឹទ្ធសភា បានប្រកាសអំពីសមាសភាពថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភាទាំង៦២រូប សម្រាប់បំពេញការងារក្នុងអាណត្តិទី៤នេះ។ នេះបើតាមសេចក្តីប្រកាសរបស់ព្រឹទ្ធសភា នៅប៉ុន្មាននាទីមុននេះ។
សម្រាប់អាណត្តិទី៤ រយៈពេល៦ឆ្នាំនេះ សម្តេច សាយ ឈុំ នៅតែបន្តជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា ខណៈដែល លោក នៃ ប៉េណា ជាអនុប្រធានទី១ និង លោក ទេព ងន ជាអនុប្រធានទី២នៃព្រឹទ្ធសភា។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ព្រឹទ្ធសភា៖