(ព្រះសីហនុ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីសម្ពោធបើកឲ្យដំណើរការជាផ្លូវការ សណ្ឋាគារលំដាប់ផ្កាយ៥ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» ស្ថិតភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ។
សណ្ឋាគារផ្កាយ៥ដំបូងគេបង្អស់ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» (The Royal Sands Koh Rong) នៃក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដែលកំពុងមានវត្តមាននៅលើទឹកដីកោះរ៉ុង ក្នុងខេត្តព្រះសីហនុ បង្ហាញអំពីសក្ដានុពលនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា និងការអភិវឌ្ឍន៍នៃសេវាកម្មទេសចរណ៍ នៅលើទឹកដីប៉ែកនិរតី នៃតំបន់សមុទ្រនេះ។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធ្លាប់ទៅកាន់កោះតែមួយប៉ុណ្ណោះ គឺកោះទន្សាយ រីឯភ្នំគូលែន គិរីរម្យ សម្តេចមិនធ្លាប់ទៅទេ តាំងពីដើមរៀងមក ទើបតែពេលនេះមកកាន់កោះរ៉ុង។
* សម្តេចតេជោ ហ៊ុន សែន បានព្រមានដកយកកោះចំនួន៣០ពីវិស័យឯកជនត្រឡប់មកវិញ ដោយសារតែមិនមានការអភិវឌ្ឍ បន្ទាប់ពីរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យគ្រប់គ្រង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋខ្មែរសព្វថ្ងៃនេះ មានលទ្ធភាពច្រើន គឺពេលទៅកម្សាន្ត ដេកនៅសណ្ឋាគាររហូតដល់លំដាប់ផ្កាយ៥ តម្លៃដល់ទៅ២០០០ដុល្លារឯណោះ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជឿជាក់ថា កោះនៅកម្ពុជាទាំងអស់ មិនមែនជាគោលដៅនៃការវាយប្រហារភេរវកម្មនោះទេ
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ភាពរីកចម្រើននាពេលនេះបង្ហាញថា ប្រទេសកម្ពុជា គ្មានវិបត្តិនយោបាយណាមួយកើតឡើងទេ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស នៅតែបន្តដើរទៅមុខ ទន្ទឹមគ្នាជាមួយការរីកចម្រើនរបស់កម្ពុជា
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មុនពេលបោះឆ្នោតម្តងៗ ដីតែងតែនៅទ្រឹង ប៉ុន្តែនៅពេលគណបក្សប្រជាជនឈ្នះឆ្នោត ដីក៏ចាប់ផ្តើមលក់ដាច់ និងមានហាងឆេងវិញ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្រាប់ឆ្នាំ២០១៨នេះ ដីមានហាងចេញតាំងពីមុនបោះឆ្នោតម្ល៉េះ ព្រោះគេជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងបន្តឈ្នះទៀត
* សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ឯកភាពមិនឱ្យមានការសាងសង់សំណង់លើកោះ ដោយមានកម្ពស់មិនឱ្យលើសពី៣ជាន់
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃនេះយើងផ្សាយបន្តផ្ទាល់តាម Facebook សម្តេច និង Fresh News ប៉ុណ្ណោះ ហើយមិនអាចផ្សាយតាមទូរទស្សន៍ជាតិទេ ដោយសារមានកិច្ចប្រជុំព្រឹទ្ធសភាលើកដំបូងក្នុងអាណត្តិថ្មី ក្រោមអធិបតីភាពព្រះមហាក្សត្រ
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កោះរ៉ុងជាសម្បត្តិរបស់រដ្ឋ គ្រាន់តែរដ្ឋផ្តល់សិទ្ធិឱ្យវិនិយោគ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងដល់ការងារដល់ពលរដ្ឋ ប៉ុន្តែដីនៅលើកោះរ៉ុងនេះ គឺជាដីរបស់រដ្ឋ ហើយកោះដទៃក៏ដូចគ្នាដែរ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សូមពលរដ្ឋយល់ថា ដីនៅលើកោះរ៉ុង មិនមែនដី អ្នកឧកញ៉ា គិត ម៉េង នោះទេ គឺជាដីរបស់រដ្ឋ ដែលរដ្ឋបានប្រគល់សិទ្ធិឱ្យ ក្រុមហ៊ុនឯកជនអភិវឌ្ឍ
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អ្នកខ្លះមកពីចម្ងាយទេ ប៉ុន្តែមកទន្ទ្រានយកដីនៅកោះរ៉ុង អ្នកទាំងនោះ មិនមែនរស់នៅលើកោះរ៉ុងជំនាន់មុននោះទេ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អ្នកខ្លះមកពីចម្ងាយទេ ប៉ុន្តែមកទន្ទ្រានយកដីនៅកោះរ៉ុង អ្នកទាំងនោះ មិនមែនរស់នៅលើកោះរ៉ុងជំនាន់មុននោះទេ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មូលដ្ឋានកងទ័ពជើងទឹក ក៏មានប្រជាពលរដ្ឋចូលទៅគ្រប់គ្រង ហើយអះអាងថា ជាដីរបស់ពួកគាត់ទៀតផង
* សម្តេចតេជោ ហ៊ុន សែន ព្រមានមន្រ្តីមានអំណាចមួយចំនួនដែលនៅពីក្រោយខ្នងប្រជាពលរដ្ឋ លើបញ្ហាទំនាស់ដីធ្លីនៅលើកោះរ៉ុង
* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ដោះស្រាយសម្រួចបញ្ហាដីធ្លីប្រជាពលរដ្ឋ ៥៨៤ក្បាលដី នៅកោះរ៉ុង ដែលអ្នកខ្លះទើបទៅរស់នៅ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មន្រ្តីទាំងអស់ត្រូវអនុវត្តតាមច្បាប់ មិនត្រូវអនុវត្តតាមបទបញ្ជានោះទេ
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បើអ្វីៗទាំងអស់ ចាំបាច់តែនាយករដ្ឋមន្រ្តីដោះស្រាយនោះ មិនបាច់ចាំមានរដ្ឋមន្រ្តីតាមក្រសួងទេ
* សម្តេចតេជោ ហ៊ុន សែន ព្រមាននឹងមិនដាក់រដ្ឋមន្រ្តីអសកម្មមួយចំនួនចូលក្នុងរដ្ឋាភិបាលថ្មី បើសិនជានៅតែបន្តមិនធ្វើការ ប៉ុន្តែចេះតែទុកការងារឱ្យនាយករដ្ឋមន្រ្តីធ្វើ
យោងតាមស្ថិតិទេសចរមកកម្សាន្តនៅតាមបណ្តាកោះនៅខេត្តព្រះសីហនុ ពិសេសបណ្តាកោះ រ៉ុង កោះរ៉ុងសន្លឹម ឆ្នាំ២០១៧ សរុប ៣៨៨៣៤៣ នាក់ ក្នុងនោះភ្ញៀវជាតិ ១២២៧៤៦ ភ្ញៀវ អន្តរជាតិ ២៦៥៥៩៧។ ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០១៨ បណ្តាកោះរ៉ុង និងកោះរ៉ុងសន្លឹម ទទួលបានទេសចរ ១១៥ ២២៥នាក់ ក្នុងនោះទេសចរអន្តរជាតិ ចំនួន៨០៣៩៣នាក់ ក្នុងកំណើនជាង ១៥%។ គិតជាមធ្យមមានភ្ញៀវ ទេសចរប្រមាណ ៨០០-១០០០នាក់ ក្នុង១ថ្ងៃ ទៅកាន់តំបន់កោះនេះ។
* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យនាយឧត្តមសេនីយ៍ សៅ សុខា ពិនិត្យមើលនិងដោះស្រាយ បញ្ហាកាប់ព្រៃឈើនៅលើកោះ ដែលធ្វើឱ្យបាត់បង់សោភ័ណភាពកោះ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការមកសម្ពោធសណ្ឋាគារលំដាប់ផ្កាយ៥នេះ គឺចង់បង្ហាញដើម្បីដោះស្រាយបញ្ចប់ បញ្ហាដីធ្លី និងកាប់ព្រៃឈើនៅលើកោះរ៉ុង
* សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យដកហូតយកកោះទន្សាយពីក្រុមហ៊ុនឯកជនត្រឡប់មកវិញ ដោយសារតែមិនសកម្មភាពអភិវឌ្ឍន៍
* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រុមហ៊ុនឧកញ៉ា គិត ម៉េង ផ្តល់អាទិភាពការងារដល់ ប្រជាពលរដ្ឋ ដែលរស់នៅលើកោះរ៉ុង ដើម្បីធ្វើការងារនៅលើកោះ
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទករថានៅវេលាម៉ោង៩៖០៥នាទីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈអង្គភាពព័ត៌មាន Fresh News៕