(ព្រះសីហនុ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ បានចុះជួបសំណេះសំណាលជាមួយ សមាជិករបស់គណបក្សយុវជនកម្ពុជា នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយបញ្ជ្រៀប គោលនយោបាយថ្មីៗដល់ពួកគេ។
សមាជិករបស់គណបក្សយុវជនកម្ពុជាទាំងនោះ គឺជាអូអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ ដែលតុលាការកាត់ទោសរំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ ឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា៕