(ភ្នំពេញ)៖ ឈ្លោះគ្នាតាំងពីល្ងាចមកដល់យប់ជ្រៅ បុរសម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ បានដកកាំភ្លើងបាញ់ធ្លាយកំភួនជើងឆ្វេងនារីម្នាក់រងរបួស តែជនសង្ស័យត្រូវបានប្រជាពលរដ្ឋនៅជិតនោះ នាំគ្នាដេញវាយហូរឈាមជោគខ្លួន បន្ទាប់មកត្រូវបានសម្ថតកិច្ចមកដល់ ដឹកតាមម៉ូតូកង់បី យកទៅសង្គ្រោះ។
ហេតុការណ៍ខាងលើ បានកើតឡើងនាវេលាម៉ោង០៣៖២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅលើសួនច្បារណាហ្គាវើល តាមបណ្តោយផ្លូវព្រះសុរាម្រិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សាក្សីនៅក្បែរកន្លែងកើតហេតុបាន ប្រាប់ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង មិនចាំម៉ាកនិងស្លាកលេខ បានមកអង្គុយហូបអីនៅសួនមុខណាហ្គាវើល ស្រាប់តែជនសង្ស័យម្នាក់បំណងញ៉ែនារីរងគ្រោះ តែមិនដឹងជាញ៉ែបែបណានោះទេ ក៏ទាស់ពាក្យសំដីគ្នា ស្រាប់តែជនសង្ស័យដកកាំភ្លើងខ្លីម៉ាក K៥៩ មួយដើមមកអាម៉េបាញ់ចំជើងឆ្វេង របស់នារីរងគ្រោះបណ្តាលឱ្យរងរបួសត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ។
ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ពេលឃើញដូច្នេះ ក៏ទាញម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល។ ដោយឡែក ជនសង្ស័យ ជាអ្នកបាញ់ ក្រោយពីបង្កហេតុរួច ក្រឡេកទៅមិនឃើញគ្នា ក៏រត់សំដៅទៅជិតដល់ស្ពាននាគ ឃើញបុរសម្នាក់ កំពុងឈប់អង្គុយលើម៉ូតូ បានយកកាំភ្លើងបម្រុងបាញ់ប្លន់យកម៉ូតូ ជិះដើម្បីគេចខ្លួនតែកាំភ្លើងបាញ់មិនចេញ ក៏ត្រូវបានប្រជាពលរដ្ន នៅក្បែរនោះចាប់បាននាំគ្នាព្រួតវាយយ៉ាងចាស់ដៃផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ដើម្បីរកឱ្យឃើញថាមកពីមូលអ្វីគ្រាន់តែរឿង ទំនាស់បន្តិចបន្តួចសោះឈានដល់ថ្នាក់បាញ់បោះបែបនេះ៕