(ភ្នំពេញ)៖ ខ្សែក្រវាត់គោជល់រដូវកាលទី៩លើសង្វៀន CNC រៀងរាល់យប់ថ្ងៃសៅរ៍បានចាប់ផ្ដើមហើយ ដោយមានអ្នកប្រដាល់កម្ពុជា៤រូប និង អ្នកប្រដាល់ថៃ៤រូបហើយប្រកួតក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។

សម្រាប់អ្នកប្រដាល់កម្ពុជាមាន ពុយ វណ្ណៈ មកពីក្លិបឃ្លាំងមឿងកីឡា, ស្រេង ស្រឿន ក្លិបមហិទ្ធិរិទ្ធលោកតាដំបង
ដែក, ប៉ោ ភារិទ្ធ ដែលគេស្គាល់ជាទូទៅថា យ៉េន ឌីណា មកពីសមាគមប្រដាល់ក្រសួងកសិកម្ម និង ធន ចាន់តាក់មកពីសមាគម ប្រដាល់ក្រសួងការពារជាតិ ។

ដោយឡែក ចំពោះអ្នកប្រដាល់ថៃទាំង៤រូបវិញនោះមាន Phitnoy Dourngchhai Phor-Kwangin –Watncharakdet
Sor Danchai និង Khundeth Por Yuthakphum។

លោក មាន សំអុល នាយកចាត់ការទូទៅក្រុមហ៊ុនភេសជ្ជៈគោជល់នៅកម្ពុជាបានថ្លែងឲ្យដឹងថា ក្រុមហ៊ុនរបស់លោកបានចុះកិច្ចសន្យាបន្តឧបត្ថម្ភការប្រកួតនេះរយៈពេលមួយឆ្នាំ២០១៨នេះបន្ថែមទៀតហើយ។ ចំពោះលោក ហួរ រតនៈប្រធានផ្នែកទីផ្សារទូរទស្សន៍ CNC បានសំណូមពរឲ្យសហព័ន្ធប្រដាល់ គុនខ្មែរបន្តជ្រើសរើសរកអ្នកប្រដាល់ល្អៗមកចូលរួម ប្រកួតនៅក្នុងកម្មវិធីលើកក្រោយៗទៀត ។

លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរមិនត្រឹមតែអះអាង ពីការផ្ដល់នូវអ្នកប្រដាល់
ល្អៗប៉ុណ្ណោះទេ តែលោកធានាឲ្យការប្រកួតត្រូវតែFair-Play គឺអាជ្ញាកណ្ដាល-ចៅក្រមត្រូវតែយុត្តិធម៌ដោយមិនគិតពី ជាតិសាសន៍។ ជាមួយគ្នានេះអ្នកប្រដាល់ត្រូវតែក្លាហានទទួលយកនូវលទ្ធផលដែលសម្រេចដោយមន្ត្រីយុត្តិធម៌របស់ សហព័ន្ធ។ លោកបន្តថាសូមមានទំនុកចិត្តមកលើសហព័ន្ធ ព្រោះបើនរណាសម្រេចចិត្តដោយលម្អៀងនោះគេនឹងត្រូវ ទទួលការស្ដីបន្ទោសពីគណៈកម្មការវិន័យរបស់សហព័ន្ធ។

សូមបញ្ជាក់ថា កាលពីរដូវកាលទី១ឆ្នាំ២០១៥ សម្រាប់ប្រភេទទម្ងន់៦៣,៥០គីឡូក្រាមខ្សែក្រវាត់បានទៅអ្នកប្រ ដាល់ថៃ Chhuok Chhai ។រដូវកាលទី២ឆ្នាំ២០១៥ដរទម្ងន់៦០គីឡូក្រាមខ្សែក្រវាត់បានទៅយ៉េន ឌីណា ដែលពេលនេះ
ឈ្មោះថា ប៉ោ ភារិទ្ធ ហើយរដូវកាលទី៩នេះប៉ោ ភារិទ្ធ ក៏ចូលរួមប្រកួតដែរហើយគេក៏កំពុងតែធ្លាក់ចុះខ្លាំងដែរ ។
រដូវកាលទី៣ចុងឆ្នាំ២០១៥ដល់ដើមឆ្នាំ២០១៦ប្រភេទទម្ងន់៦៥គីឡូក្រាមខ្សែក្រវាត់បានទៅអ្នកប្រដាល់ថៃ
Nataphon Kiet Avorn។រដូវកាលទី៤ឆ្នាំ២០១៦ ទម្ងន់៦៩គីឡូក្រាមខ្សែក្រវាត់បានទៅ រឿង សោភ័ណ្ឌ ក្លិបម្កុដរាជ សីហ៍។ រដូវកាលទី៥ឆ្នាំ២០១៦ទម្ងន់៦៧គីឡូក្រាមខ្សែក្រវាត់បានទៅអ្នកប្រដាល់ អ៊ុ ចំរើនក្លិប តាឡីដំរីមានរិទ្ធ។ រដូវកាលទី៦ចុងឆ្នាំ២០១៦ទម្ងន់៦៥គីឡូក្រាមខ្សែក្រវាត់បានទៅអ្នកប្រដាល់កម្ពុជា មឿន សុខហ៊ុច ក្លិបពុទ្ធសេរីវង្ស។
រជ្ជកាលទី៧ដើមឆ្នាំ២០១៧ទម្ងន់៦៣,៥០គីឡូក្រាមខ្សែក្រវាត់ បានទៅអ្នកប្រដាល់ ឃីម ឌីម៉ា ក្លិបកងរាជអាវុធហត្ថរាជ
ធានីភ្នំពេញ។ រដូវកាលទី៨ចុងឆ្នាំ២០១៧ទម្ងន់៦៩គីឡូក្រាមខ្សែក្រវាត់បានទៅអ្នកប្រដាល់កម្ពុជា រឿង សោភ័ណ្ឌ ក្លិបម្កុដរាជសីហ៍ម្ដងទៀត។

ចាំមើលរជ្ជកាលទី៩នេះនរណាជាអ្នកគ្រងខ្សែក្រវាត់ ដែលមានរង្វាន់អមចំនួន២០.០០០.០០០រៀលនេះ ? តើ
អ្នកប្រដាល់កម្ពុជា ឬ អ្នកប្រដាល់ថៃ ?