(ភ្នំពេញ)៖ តន្ត្រីអបអរឆ្នាំថ្មី ៣ ថ្ងៃជាប់គ្នា ដែលរៀបចំដោយណាហ្គាវើលដ៍ និងសាលារាជធានីភ្នំពេញ ត្រូវបានចូលរួមច្រៀង និងសម្តែងដោយកំពូលតារា ជួរមុខប្រចាំកម្ពុជាជាច្រើនដួង និងបានទាក់ទាញមហាជនយ៉ាងច្រើនកុះករ នៅសួនច្បារសម្តេច ហ៊ុន សែន នាថ្ងៃទី២០-២១-២២ ខែមេសា។ សាធារណជន បានរីករាយកម្សាន្តជាមួយរបាំអប្សរា ក្រុមភ្លេងជាតិ ក្រុមតន្ត្រីអន្តរជាតិ និងក្រុមសៀករហ័សកម្មផងដែរ។

នៅរាត្រីថ្ងៃសុក្រ មានការសម្តែងរបស់កំពូលតារាចម្រៀង សុគន្ធ នីសា និងខេមរៈ សិរីមន្ត។ នៅរាត្រីថ្ងៃសៅរ៍ ពុកម៉ែបងប្អូន បានរីករាយជាមួយម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី ១ កុមារា ពេជ្រ ថៃ ក្រុមក្មេងខ្មែរ និងកញ្ញា យូរី ហើយនៅរាត្រីចុងក្រោយ ថ្ងៃអាទិត្យ ពុកម៉ែបងប្អូន បានរីករាយជាមួយ ជីដេវីដ ពេជ្រថៃ និងកូនប្រុសទាំង ៣ របស់លោកព្រាប សុវត្ថិ គឺសុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ។

ការប្រគំតន្រ្តីដ៏សប្បាយរីករាយ ការតុបតែងសួនច្បារ ជាមួយរូបតុក្កតាពោងខ្យល់ធំៗ ព្រមទាំងកម្មវិធីកម្សាន្តជាច្រើនទៀតចាប់ពីថ្ងៃទី១៣ មេសា បានធ្វើឲ្យពុកម៉ែបងប្អូន និងសាធារណជន នូវអនុស្សាវរីយ៍មិនអាចបំភ្លេចបានជាច្រើន។ វាជាឱកាសឲ្យប្រជាពលរដ្ឋ និងទេសចរទាំងអស់ បានរីករាយជាមួយការសម្តែងសិល្បៈ ប្រពៃណីខ្មែរ និងការប្រគំតន្ត្រីដ៏ធំ និងប្លែក ដែលមិនធ្លាប់មានពីមុនក្នុងរាជធានីភ្នំពេញ។

រូបតុក្កតាពោងខ្យល់ធំៗ ដ៏ស្រស់ស្អាត រួមមាន៖ រូបសុនខដែលតំណាងឆ្នាំច បង្កងទន្លេមេគង្គ រូបក្ងាន និងពោងខ្យល់ធំៗជាច្រើនទៀត ត្រូវបានដាក់តាំងនៅលើសួនច្បារសម្តេចហ៊ុន សែន ទល់មុខណាហ្គាវើលដ៍ ដើម្បីឲ្យពុកម៉ែបងប្អូនបានថតរូប ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិ ហើយការប្រគំតន្ត្រីដ៏ធំក្នុងរាជធានីភ្នំពេញនេះ បានផ្តល់ជូនឲ្យសាធារណជន ចូលទស្សនាដោយសេរី។

ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំខ្មែរនេះ ណាហ្គាវើលដ៍ផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសជាច្រើន ដូចជា ប៊ុហ្វេខ្មែររ៉ូយ៉ាល់ពេលល្ងាច នៅភោជនីយដ្ឋាន Pangea (ជាន់ទី ១ ណាហ្គាវើលដ៍)។ ប៊ុហ្វេកំពូលរសជាតិនេះ មានបម្រើចាប់ពីម៉ោង ៥៖៣០ ល្ងាចដល់ ៩៖៣០ យប់រៀងរាល់ថ្ងៃ តម្លៃចាប់ពី ១៩,៩៩ ដុល្លារសម្រាប់ម្នាក់ ដែលមានម្ហូបខ្មែរមកពី ២៥ រាជធានីខេត្តទូទាំងប្រទេសកម្ពុជា។

អតិថិជន ក៏អាចទស្សនាការសម្តែងសិល្បៈប្រពៃណីខ្មែរផងដែរ ខណៈភោជនីយដ្ឋាននេះ ផ្តល់ជូនការបញ្ចុះតម្លៃពិសេស សម្រាប់ការពិសាជាក្រុមចាប់ពី ៥ នាក់ឡើងទៅ។ ជម្រើសមួយទៀត គឺអតិថិជនណាហ្គាវើលដ៍ អាចមកពិសាម្ហូបខ្មែរពិសេស នៅភោជនីយដ្ឋាន Indochine (ជាន់ទី ១ ណាហ្គាវើលដ៍) វិមានស៊ីធីវ៉ក (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍) និង Golden Bowl (ជាន់ទី ១ ណាហ្គាទី ២) តម្លៃសមរម្យបំផុត ចាប់ពី ៤ ដុល្លារ ពីឥឡូវនេះ រហូតដល់ចុងខែមេសា៕

កំពូលតារាចម្រៀងជួរមុខកម្ពុជា ទាក់ទាញទស្សនិកជនយ៉ាងច្រើនកុះករ

តុក្កតាពោងខ្យល់រូបក្ងាននៅសួនច្បារសម្តេចហ៊ុន សែន ជាកន្លែងថតរូបដ៏ស្រស់ស្អាត

រីករាយជាមួយការបញ្ចុះតម្លៃម្ហូបខ្មែរសន្ធឹកសន្ធាប់នៅណាហ្គាវើល៍រហូតដល់ចុងខែមេសា