(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ បានដឹកនាំគណប្រតិសហជីពចំនួន៣០រូប ទៅបំពេញទស្សនកិច្ចសិក្សានៅទីក្រុងប៉េកាំង ប្រទេសចិនរយៈពេលជាង១សប្តាហ៏ ដើម្បីផ្លាស់ប្តូរបទពិសោធន៏ និងពង្រឹងកិច្ចសហប្រតិបត្តិការ ។
លោក សោម អូន បានឲ្យដឹងថា សហព័ន្ធសហជីពទូទាំងប្រទេសចិន បានអញ្ជើញថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាភិបាលសភាសម្ព័ន្ធ សហជីពជាតិកម្ពុជាចំនួម៣០នាក់ ទៅធ្វើទស្សនកិច្ចនៅប្រទេសចិនរយៈពេលជាង១សប្តាហ៏ ។
លោកបានបញ្ជាក់ថា នេះគឺជាទម្រង់គណប្រតិភូសហជីពកម្ពុជាដ៏ធំលើកទី១ មិនដែលមាន ដែលត្រូវបានភាគីសហជីពចិន អញ្ជើញទស្សនកិច្ចជាផ្លូវការ ដើម្បីរិតចំណងសាមគ្គីភាព ពង្រឹងកិច្ចសហប្រតិបត្តិ និងផ្លាស់ប្តូរបទពិសោធន៏រវាងសហជីពប្រទេសទាំងពីរ ។
លោកបានបន្ថែមថា ដំណើរទស្សនកិច្ចនេះក៏បានឆ្លុះបញ្ចាំងផងដែរ អំពីការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ដើម្បីឈានដល់កិច្ចសហប្រតិ្តការជាយុទ្ឋសាស្ត្រ រវាងអង្គការសង្គមស៊ីវិលនៃប្រទេសទាំងពីរ៕