(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមកម្មកររត់រ៉ឺម៉កម៉ូតូដឹកផ្លែឈើ និងឥវ៉ាន់ បាននាំគ្នាតវ៉ា នៅចំណុចច្រកទ្វារអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយធ្វើការលើកពាក្យស្លោកតវ៉ាទាមទារ សុំឲ្យមន្ត្រីគយ និងមន្ត្រីច្រកទ្វាអន្តរជាតិព្រំ ខេត្តប៉ៃលិន បញ្ចុះថ្លៃពន្ធលើការដឹកទំនិញ ដែលពួកគាត់បានដឹកជញ្ជូនរាល់ថ្ងៃ មានផ្លែឈើនាំចេញ និងទំនិញនាំចូល ដោយមន្ត្រីគយ និងមន្ត្រីច្រកយកក្នុងមួយរទេះ ៣០០បាត ទៅ៤០០បាត ស្មើនឹង៣ម៉ឺនរៀល ទៅ៥ម៉ឺនរៀល។
លោក សុខ សាវុធ ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិព្រំខេត្តប៉ៃលិន មិនអាចទំនាក់ទំនងបានទេដោយទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល។
សូមបញ្ជាក់ថា ករណីខាងលើនេះ បានកើតឡើងម្តងរួចមកហើយ កាលពីខែមុន ដោយពុំមានដំណោះស្រាយពីអាជ្ញាធរខេត្ត ឬអាជ្ញាធរជំនាញឡើយ៕