(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,១៤២គ្រឿង រកឃើញល្មើសច្បាប់ ៧០០គ្រឿង (ម៉ូតូ៦៩ភាគរយ) អប់រំ២៤៩គ្រឿង និងផាកពិន័យ ៤៥១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២១ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន ១,៧៤៩៧គ្រឿង អប់រំ១១៤គ្រឿង និងផាកពិន័យចំនួន៣៣៦គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥២,៨០៧គ្រឿង រកឃើញយានយន្តល្មើស ៨,៤២៣(ម៉ូតូ៦៦ភាគរយ) ក្នុងនោះអប់រំ ៣,៧១២គ្រឿង និងផាកពិន័យ ៤,៧១១គ្រឿង៕