(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ អង្គភាព Fresh News សូមលើកយកវីដេអូមួយ នៃការហ្វឹកហាត់របស់ក្រុមបាញ់កាំភ្លើងដៃ កងយោធពលខេមរភូមិន្ទ ត្រៀមខ្លួនទៅចូលរួមប្រកួត AASAM 2018 ដែលមានក្រុមចូលរួមចំនួន២០ប្រទេស នៅប្រទេសអូស្ត្រាលី ក្នុងនាមកងទ័ពជើងគោកកម្ពុជា។
នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ធ្លាប់បានលើកឡើងថា កម្ពុជាគ្រោងបញ្ជូនក្រុមបាញ់កាំភ្លើង «កងទ័ពជើងគោក» ចំនួន១៤រូប និងអ្នកសង្កេតការណ៍ម្នាក់ ទៅប្រទេសអូស្ត្រាលី នៅថ្ងៃទី២៣ មេសា ឆ្នាំ២០១៨ ខាងមុខនេះដើម្បីចូលរួមកម្មវិធី Australian Army Skill at Army Meeting 2018។
នាយឧត្តមសេនីយ៍ មាស សុភា បានលើកឡើងបែបនេះ នៅក្នុងឱកាសនាយឧត្តមសេនីយ៍ ជួបសំណេះសំណាលជាមួយក្រុមបាញ់កាំភ្លើង កងទ័ពជើងគោក នៃ ខ.ភ.ម នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រុងភ្នំពេញ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ៕