(ភ្នំពេញ)៖ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាលឆ្នាំ២០១៨ នឹងបន្ដការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៥ នាថ្ងៃទី២១ ខែមេសានេះ ដោយមាន ៣ប្រកួតត្រូវជួបគ្នាលើទីលាន ២ គឺទីលានពហុកីឡដ្ឋានជាតិមាន ២ប្រកួត និងកីឡដ្ឋានវេស្ទើនភ្នំពេញមាន ១ប្រកួត ។ ប៉ុន្ដែគូពិសេសប្រចាំថ្ងៃនេះ គឺជំនួបរវាងក្រុមការពារតំណែងជើងឯកបឹងកេត និងក្រុមជើងឯករង ២សម័យកាលក្រសួងការពារជាតិ(ទ័ព) ។
បឹងកេត និងក្រសួងការពារជាតិ គឺជាសត្រូវចាស់នឹងគ្នា ពិសេសជំនួបដ៏ជក់ចិត្តក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីឆ្នាំ២០១៧ គ្រានោះក្រុមទាំងពីរបានបញ្ចប់ការប្រកួតរយៈ ១២០នាទីក្នុងលទ្ធផលស្មើគ្នា ១-១ ហើយឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ទើបបឹងកេត យកឈ្នះក្រសួងការពារជាតិ ១០-៩ ។ យ៉ាងណាមិញល្ងាចនេះ ក្រុមទាំងពីរ សុទ្ធតែត្រូវការឈ្នះរៀងៗខ្លួន ដើម្បីប្រជែងចំណាត់ថ្នាក់ល្អ ក្នុងតារាងពិន្ទុសប្ដាហ៍ទី៥ គ្រាដែលកាលពីរដូវកាលមុនជើងទី១ បឹងកេត ចាញ់ទ័ព ៣-០ មុនបឹងកេត វាយបកឈ្នះជើងទី២ ដោយលទ្ធផល ៣-១ ។
ខាងក្រោយមនេះ គឺជាកម្មវិធីប្រកួតសប្ដាហ៍ទី៥ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨៖