(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងបណ្ឌិតចំនួន ៣រូប ជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា និងមានគោរមងារជា «បណ្ឌិតសភាចារ្យ»។
តាមព្រះរាជក្រឹត្យដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននាព្រឹកថ្ងៃទី២១ ខែមេសានេះ បានបញ្ជាក់ថា លោកបណ្ឌិតទាំង៣រូប ដែលព្រះមហាក្សត្រតែងតាំងនោះ រួមមាន៖ លោកបណ្ឌិត នេត បារ៉ុម លោកបណ្ឌិត ហ៊ាន សាហ៊ីប និងលោកបណ្ឌិត ណាត ប៊ុនរឿន៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖