(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក អាន គុន្ធធារ៉ា, លោក និល រដ្ឋា, លោក វៃ ជីវ័ន្ត និងលោក ពោជ លីគឹមហ៊ុន៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន៖ យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ គឺធានាបានដ៏ពេញលេញ នូវភាពជាម្ចាស់របស់កម្ពុជា និងមានលក្ខណៈជាក់ស្តែងនិយម
២៖ ៥ឆ្នាំចុងក្រោយនេះ ចំណូលចរន្តថវិការដ្ឋរបស់កម្ពុជា បានកើនឡើងជាង២ដង, កើនពី២,២៦៤លានដុល្លារឆ្នាំ២០១៣ ដល់៤,៥៦០លានដុល្លារ នៅឆ្នាំ២០១៨!
៣៖ យុវសិស្សខេត្តមណ្ឌលគិរី នាំគ្នាមិនសប្បាយចិត្តនឹង លោក សម រង្ស៊ី ដែលចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាម
៤៖ ក្រសួងសុខាភិបាល៖ ព័ត៌មានករណីថត X-ray របស់បុរសម្នាក់រស់នៅខេត្ដព្រៃវែង ដែលមានសត្វកន្លាតមួយក្បាលរស់នៅក្នុងខ្លួន គឺជាព័ត៌មានក្លែងក្លាយ មិនមែននៅកម្ពុជាឡើយ!
៥៖ ព័ត៌មានលម្អិត៖ អតីតប្តីកាប់សម្លាប់ប្រពន្ធ រួចលោតទឹកសម្លាប់ខ្លួននៅស្ពានអ្នកលឿងតាមក្រោយ បន្ទាប់ពីលែងលះគ្នាបាន២ខែ, មូលហេតុដោយសារភ្លើងប្រច័ណ្ឌ
៦៖ កម្ពុជា គ្រោងបញ្ជូនក្រុមបាញ់កាំភ្លើង និងអ្នកសង្កេតការណ៍ជាង១០រូប ទៅចូលរួមកម្មវិធីកងទ័ពនៅអូស្ត្រាលីឆ្នាំ២០១៨
៧៖ ស្ពានបាឡេឆ្លងកាត់ទន្លេសាប ពីឃ្លាំងសាំងសូគីម៉ិច ទៅតំបន់ជ្រោយចង្វារស្ថាបនារួច៩៥ភាគរយ គ្រោងដាក់ឲ្យដំណើរការ មុនព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មព្រះមហាក្សត្រ!
* ព័ត៌មានអន្តរជាតិ ( International News)
១៖ ឯកអគ្គរដ្ឋទូតចិន «បញ្ជាក់មូលហេតុដែលតម្រូវឲ្យចិន និងសហរដ្ឋអាមេរិក ត្រូវរួបរួមគ្នាមិនអាចខ្វះបាន» ដើម្បីសន្តិសុខ-វិបុលភាពនៃសកលលោក!
២៖ កំណែទម្រង់នាពេលអនាគត នឹងអាចកើតមាននៅប្រទេសគុយបា ក្រោយប្រធានាធិបតីថ្មីឡើងកាន់តំណែង!
៣៖ លោក Raul Castro រំពឹងថាប្រធានាធិបតីគុយបាថ្មី នឹងបន្តការដឹកនាំតាមគន្លងចាស់ នៃការបង្កើតបដិវត្តន៍គុយបា កាលពីឆ្នាំ១៩៥៩!
៤៖ កូរ៉េខាងជើងអះអាងថា «ព្រមបោះបង់អាវុធនុយក្លេអ៊ែរ» ទោះបីជាអាមេរិកមិនដកទ័ពចេញពីកូរ៉េខាងត្បូងក៏ដោយ!
៥៖ មេដឹកនាំកំពូលផុតលេខអ៊ីរ៉ង់ «ប្រកាសឈប់ប្រើកម្មវិធី Telegram រុស្ស៊ី» ដោយសារហេតុផលធំមួយ
៦៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ «ប្រទេសដែលស្រឡាញ់សន្តិភាពទាំងអស់លើលោក គួរតែងើបឡើងប្រឆាំងអ៊ីរ៉ង់»
៧៖ បុគ្គលដែលលោក ដូណាល់ ត្រាំ ជ្រោមជ្រែង «ឥឡូវនេះបានឡើងជាប្រធានអង្គការ NASA ថ្មីជាផ្លូវការហើយ»
៨៖ យន្តហោះយោធា-នុយក្លេអ៊ែរចិន «ហោះឆ្វែលជុំវិញកោះតៃវ៉ាន់» នាំឲ្យទីក្រុងតៃប៉ិផ្ទុះការតវ៉ា និងអះអាងថា ជាការគំរាមកំហែងធ្ងន់ធ្ងរណាស់!
៩៖ សហរដ្ឋអាមេរិក «ប្តូរយុទ្ធសាស្ត្រយោធា នៅតំបន់ដែនទឹកកកប៉ូលខាងជើង» ដោយសារតែកត្តាធំបំផុតមួយ
១០៖ ទីបំផុតខ្សែទូរស័ព្ទបន្ទាន់ Hotline រវាងមេដឹកនាំកូរ៉េទាំងពីរ ត្រូវតភ្ជាប់ជាផ្លូវការហើយ
(រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក វៃ ជីវ័ន្ត, លោក អាន គុន្ធធារ៉ា, លោក ពោជ លីគឹមហ៊ុន)