(កណ្តាល)៖ នៅថ្ងៃសុក្រ១២កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៨ ក្រោមកិច្ចសហការណ៍ជាមួយ អាជ្ញាធរមូលដ្ឋានស្រុកល្វាឯម និងធនាគារអភិវឌ្ឍន៍ជនបទ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងសហការី បានចូលរួមជាអធិបតីក្នុងកម្មវិធីកិច្ចប្រជុំពិភាក្សា ស្តីពីការផ្តល់ឥណទាន និងសំណេះសំណាលសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាកសិករ ក្នុងសហគមន៍ អ្នកផលិតស្រូវសុភមង្គលទាំង៦ភូមិស្ថិតក្នុងឃុំព្រែឬស្សី សរុបប្រមាណជាង១០០នាក់។
ក្នុងនោះឱកាសនោះ ក៏មានអញ្ជើញចូលរួមពី លោកឧកញ៉ា គឹម សាវុធ អគ្គនាយកក្រុមហ៊ុន ខ្មែរហ្វូត Khmer food លោក ភឹម ភីរា អភិបាលស្រុកល្វាឯម លោក កន សុខកាយ អភិបាលស្រុករង ព្រមទាំងសហការីផងដែរ៕