(ភ្នំពេញ)៖ អង្គការស្នាមញញឹមកម្ពុជា រួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ National University Health System ប្រទេសសិង្ហបុរី សហការជាមួយមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត វះកាត់មាត់ឆែប ក្រអូមឆែម និងពិការមុខមាត់ ទាំងចាស់-ថ្មី ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ការវះកាត់នេះនឹងប្រព្រឹត្ដិទៅនៅថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ សូមអញ្ជើញមកពិនិត្យ និងចុះឈ្មោះចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ នេះបើយោងតាមលិខិជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ៕
ព័ត៌មានលម្អិត មានដូចខាងក្រោមនេះ៖