(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៤៣៦គ្រឿង រកឃើញល្មើសច្បាប់ ៥២៦គ្រឿង (ម៉ូតូ៧៨ភាគរយ) អប់រំ ១៨៣គ្រឿង និងផាកពិន័យ ៣៤៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២០ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន ១,៥៦៧គ្រឿង អប់រំ ១០១គ្រឿង និងផាកពិន័យចំនួន ២៩៨គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត ៧៥៤គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៤៨,៦៦៥គ្រឿង រកឃើញយានយន្តល្មើស ៧,៧២៣(ម៉ូតូ៦៥ភាគរយ) ក្នុងនោះអប់រំ ៣,៤៦៣គ្រឿង និងផាកពិន័យ ៤,២៦០គ្រឿង៕