(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ ឆ្នាំ២០១៨ បានចាប់គូប្រកួតវគ្គ ១៦ក្រុមចុងក្រោយ (វគ្គ១/៨ផ្ដាច់ព្រ័ត្រ) នៃពានថ្នាក់ខេត្តរួចហើយ បន្ទាប់ពីរកឃើញបេក្ខភាពប្រកួតវគ្គបន្ដ។ តែអ្វីដែលកាន់តែជក់ចិត្ត ការប្រកួតវគ្គនេះនឹងប្រើរូបមន្ដប្រកួតជម្រុះតែ ១ជើងប៉ុណ្ណោះ ដើម្បីចម្រាញ់រកក្រុមជើងខ្លាំងឡើងវគ្គ៨ក្រុម។ នេះបើតាមការបញ្ជាក់របស់លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC)។
គួរបញ្ជាក់ថា ក្រោយរកឃើញក្រុមឆ្លងផុតវគ្គជម្រុះតាមពូល កាលពីម្សិលមិញ CNCC បានរៀបចំកម្មវិធីចាប់គូប្រកួតវគ្គ ១៦ក្រុមចុងក្រោយ ដើម្បីកំណត់ក្រុមធ្វើម្ចាស់ផ្ទះ និងក្រុមភ្ញៀវ ធ្វើការប្រកួតចម្រាញ់រកក្រុមទទួលបានជ័យជម្នះឡើង ៨ក្រុម។
ដូច្នេះគ្រប់ការប្រកួត ក្រុមនីមួយៗសុទ្ធតែត្រូវការឈ្នះ ដើម្បីដណ្ដើមកៅអីវគ្គ ១/៤ផ្ដាច់ព្រ័ត្រ។ ប៉ុន្ដែករណីការប្រកួតពេញម៉ោងស្មើគ្នា គណៈកម្មការនឹងសម្រេចផ្ដល់ការទាត់បាល់ ១១ម៉ែត្រ ដើម្បីកាត់សេចក្ដីតែម្ដង។
ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ឆ្នាំ២០១៨៖