(ពោធិ៍សាត់)៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ បានជួបសំណាលសំណាល ជាមួយនាយនគរបាលថ្នាក់ឧត្តមសេនីយ៍២រូប មានតួនាទីជាស្នងការរង បន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដាក់ឲ្យចូលនិវត្តន៍។
ពិធីនេះធ្វើឡើងនៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្ត ដែលមានការចូលរួមពីលោក លោកស្រី ស្នងការរង លោកអធិការនគរបាលក្រុង ស្រុក នាយការិយាល័យបុគ្គលិក ការិយាល័យចំណុះផែនអត្តសញ្ញាណកម្ម និងការិយាល័យចំណុះផែននគរបាលព្រហ្មទណ្ឌផងដែរ។
ក្នុងពិធីសំណេះសំណាលលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី បានថ្លែងអំណរគុណចំពោះ លោកឧត្តមសេនីយ៍ត្រី គឹម សុខុន អតីតស្នងការរងខេត្ត និងលោកឧត្តមសេនីយ៍ត្រី កែវ សុគន្ធា ស្នងការរងខេត្ត ដែលកន្លងមកលោកទាំងពីរ បានដឹកនាំកម្លាំងក្រោមឱវាទ បម្រើការងារក្នុងកិច្ចការពារជាតិ មាតុភូមិ និងបម្រើសេវាតម្រូវការជូនប្រជាពលរដ្ឋបានល្អប្រសើរ។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានឧបត្ថម្ភថវិការបស់កងកម្លាំង និងថវិកាផ្ទាល់ខ្លួន ដល់អតីតស្នងការរងខេត្ត២រូប ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន២លានរៀល៕