(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផលិតនូវវីដេអូខ្លីមួយ ដែលមានរយៈពេលប្រមាណជិត១៥នាទី ស្ដីពី «ថវិកាជាតិ ឆ្នាំ២០១៨» ដោយក្នុងវីដេអូនោះ រៀបរាប់ពីវឌ្ឍនភាពនៃការគ្រប់គ្រងចំណូលចំណាញថវិកាជាតិសម្រាប់ឆ្នាំ២០១៨ សំដៅដល់ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចរបស់កម្ពុជា។

វីដេអូជិត១៥នាទីនេះ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ ក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ។

ថវិកាជាតិឆ្នាំ២០១៨ ត្រូវបានប្រសិទ្ធនាមថាជា «ថវិកាយុទ្ធសាស្រ្ត នៃការពូនផ្តុំកម្លាំង និងធនធានជាអតិបរមា ដើម្បីសម្រេចឲ្យខានតែបាន នូវគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា»

សូមទស្សនាវីដេអូខាងក្រោមនេះ៖