(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា កម្ពុជាគ្រោងបញ្ជូនក្រុមបាញ់កាំភ្លើង «កងទ័ពជើងគោក» ចំនួន១៤រូប និងអ្នកសង្កេតការណ៍ម្នាក់ ទៅប្រទេសអូស្ត្រាលី នៅថ្ងៃទី២៣ មេសា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីចូលរួមកម្មវិធី Australian Army Skill at Army Meeting 2018។
កម្មវិធីនេះ ត្រូវបានរៀបចំឡើយដោយ កងទ័ពជើងគោករបស់ប្រទេសអូស្ត្រាលី ដោយមានប្រទេសនានាចំនួន២០ចូលរួម។
នាយឧត្តមសេនីយ៍ មាស សុភា បានលើកឡើងបែបនេះ នៅក្នុងឱកាសនាយឧត្តមសេនីយ៍ ជួបសំណេះសំណាលជាមួយក្រុមបាញ់កាំភ្លើង កងទ័ពជើងគោក នៃ ខ.ភ.ម នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រុងភ្នំពេញ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ៕