(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក វៃ ជីវ័ន្ត, លោក អាន គុន្ធធារ៉ា និងលោក ពោជ លីគឹមហ៊ុន៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាពីសង្រ្គាមរាំរ៉ៃដែលមានតំបន់ត្រួតត្រាច្រើន មកកម្ពុជាតែមួយ, ទោះតម្លៃណាក៏ដោយ គឺយើងត្រូវរួមគ្នាថែរក្សាការពារសន្តិភាពឲ្យខានតែបាន!
២៖ អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលការផ្សព្វផ្សាយថា អាវុធជាច្រើនដែលអាជ្ញាធរថៃចាប់បាន នៅខេត្តត្រាត ដឹកចេញពីកម្ពុជា
៣៖ លោក ថាច់ សេដ្ឋា លួចយកប្លង់ដីរបស់សមាគមកម្ពុជាក្រោម ដាក់បញ្ចាំដើម្បីខ្ចីប្រាក់ជាង៣ម៉ឹនដុល្លារ, ក្រុមហ៊ុនដាក់ពាក្យបណ្តឹងទៅតុលាការពីបទឆបោក
៤៖ ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការក្តៅចំពោះក្រុមលោក សម រង្ស៊ី បើហ៊ានចេញអុកឡុកការបោះឆ្នោត
៥៖ ចិន ពេញចិត្តសហការជាមួយកម្ពុជា ក្នុងការចាប់ជនជាតិខ្លួន ដែលប្រព្រឹត្តបទល្មើសលើទឹកដីខ្មែរ ហើយបញ្ចូនត្រឡប់ទៅវិញ
៦៖ អ្នករត់ម៉ូតូឌុបនៅខេត្តក្រចេះ ទាមទារឱ្យទណ្ឌិត សម រង្ស៊ី ឈប់ធ្វើនយោបាយ ព្រោះរឿងកាត់ទឹកដីឱ្យជនជាតិភាគតិចវៀតណាម
៧៖ ព្រះមហាក្សត្រ ត្រាស់បង្គាប់ឱ្យ សមាជិកព្រឹទ្ធសភាថ្មីទាំងអស់ ចូលប្រជុំលើកដំបូង នៅថ្ងៃទី២៣មេសា
៨៖ រដ្ឋាភិបាលតួកគី ចាត់ទុកវិធានការ របស់កម្ពុជាកន្លងមក ចំពោះអតីតគណបក្សប្រឆាំងគឺជាបញ្ហាផ្ទៃក្នុង
* ព័ត៌មានអន្តរជាតិ ( International News)
១៖ លោក ដូណាល់ ត្រាំ ព្រមានទុកមុន៖ បើកិច្ចចរចាជាមួយលោក គីម ជុងអ៊ុន មិនផ្តល់ផ្លែផ្កាអ្វីនោះ លោកនឹងដើរចេញពីតុប្រជុំភ្លាមៗ
២៖ ប្រទេសតួកគី «ត្រៀមរៀបចំការបោះឆ្នោតមុនអាណត្តិ» ដើម្បីបង្កើនសក្កានុពលនៃរបបដឹកនាំ ឆ្លើយតបបញ្ហាក្នុងតំបន់ ជាពិសេសសង្គ្រាមស៊ីរី
៣៖ កងទ័ពអាកាសចិន «ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ចំពោះមុខកោះតៃវ៉ាន់» បន្ទាប់ពីមានគំរោងទិញយន្តហោះ F-35B ពីអាមេរិក
៤៖ បទវិភាគ៖ តើលោក គីម ជុងអ៊ុន និងលោក ដូណាល់ត្រាំ នឹងធ្វើកិច្ចជំនួបជាប្រវត្តិសាស្ត្រ នៅទីតាំងណាខ្លះ?
៥៖ កំពូលមហាសេដ្ឋីចិនលោក Jack Ma មកដល់វិមានរដ្ឋាភិបាលថៃ និងបោះទុនវិនិយោគ ៣៥២លានដុល្លារអាមេរិក ៕