(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញប្រកាសដាក់ឲ្យអនុវត្តយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ។
យុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ ត្រូវបានរៀបចំឡើងដោយផ្តោតជាសំខាន់៣ចំណុចរួមមានដូចជា៖ ១៖ ទិសដៅនៃការកែទម្រង់ប្រព័ន្ធថវិកា ដោយឈរលើមូលដ្ឋានសំខាន់ៗ និងច្បាស់លាស់ ជាពិសេស «ប្រព័ន្ធថវិការព័ត៌មានសមិទ្ធកម្ម», ២៖ យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាជាតិ និង៣៖ ផែនទីចង្អុលផ្លូវ ឆ្ពោះទៅកាន់គោលដៅយុទ្ធសាស្រ្តឆ្នាំ២០២៥។
ឯកសារយុទ្ធសាស្រ្តនេះ មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាព នៃការរៀបចំថវិកាពហុឆ្នាំជាអាទិ៍ ឈានទៅធ្វើសាមញ្ញកម្មក្របខណ្ឌ និងនីតិកម្មនៃការត្រួតពិនិត្យការបើកផ្តល់តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) ចំណែកការទូទាត់សាច់ប្រាក់ នឹងធ្វើតាមរយៈការផ្ទេរតាមប្រព័ន្ធអេឡិចត្រូនិច (E-Transfer)៕