(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា បានចេញជូន​ដំណឹង ដល់មន្ទីរស្ថាប័នជាតិ-អន្តរជាតិ សមាគមភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមអ្នកបើកបរ រថយន្តដឹកជញ្ជូនភ្ញៀវទេសចរ បើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរ ម្ចាស់សណ្ឋាគារ ទីភ្នាក់ងារទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនថា ខ្លួននឹងរៀបចំកំណាយសិក្សាស្រាជ្រាវនៅស្រះទឹកទាំងពីរ​( ខាង​ជើង ​និង​ខាងត្បួង) នៃប្រាសាទអង្គរវត្ត។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ដែលសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ​អាជ្ញាធរជាតិអប្សរា នឹងរៀបចំកំណាយសិក្សាស្រាវជ្រាវបុរាណវិទ្យា នៅថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០១៨ នៅស្រះទឹកទាំងពីរ​ (ខាង​ជើង ​និង​ខាងត្បួង) នៃប្រាសាទអង្គរវត្ត មុននឹងធ្វើការជួសជុសកែលំអរច្រាំរបស់ស្រះទាំងពីរ។

លើសពីនេះទៀតនោះ អាជ្ញាធរជាតិអប្សរាក៏បានសង្ឃឹមយ៉ាងមុតមាំថា គ្រប់មន្ទីរស្ថាប័នជាតិ-អន្តរជាតិ សមាគមភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមអ្នកបើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរ បើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរ ម្ចាស់សណ្ឋាគារ ទីភ្នាក់ងារទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ជ្រាបជាដំណឹង ព្រមទាំងចូលរួមផ្សព្វផ្សាយឲ្យ បានទូលំទូលាយផងដែរ៕