Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ដល់គោរមងារកិត្តិយស ជូនឥស្សរជនជាន់ខ្ពស់ចំនួន៥រូប ថ្នាក់ឧបនាយករដ្ឋមន្ដ្រី និងទេសរដ្ឋមន្ដ្រី

19-04-2018 13:50

(ភ្នំពេញ)៖ ព្រះករុណា សម្ដេច ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ទ្រង់បានចេញព្រះរាជក្រឹត្យផ្ដល់គោរមងារកិត្តិយស នៃរាជ្យបណ្ឌិតសភាកម្ពុជា ជូនឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាចំនួន៥រូប ថ្នាក់ឧបនាយករដ្ឋមន្ដ្រី និងទេសរដ្ឋមន្ដ្រី តាមសំណើររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ នេះបើយោងតាមព្រះរាជក្រឹត្យទាំង៥ របស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ។

នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្ដល់គោរមងារកិត្តិយស នៃរាជ្យបណ្ឌិតសភាកម្ពុជាជូន៖
ទី១៖ ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ជា «កិតិ្ដនីតិកោសលបណ្ឌិត»
ទី២៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ជា «កិត្តិបរិរក្សបណ្ឌិត»
ទី៣៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ជា «កិត្តិសង្កហបណ្ឌិត»
ទី៤៖ ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធិ ជា «កិត្តិសេដ្ឋាបណ្ឌិត»
ទី៥៖ ទេសរដ្ឋមន្ដ្រី បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ជា «អគ្គបណ្ឌិតសភាចារ្យ»។

សូមអានខ្លឹមសារលម្អិត នៅក្នុងព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ខាងក្រោម៖