(ភ្នំពេញ)៖ ប្រទេសអូស្ត្រាលី ជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀត ដែលមនុស្សជាច្រើនស្រម៉ៃចង់ទៅរស់នៅ និងពង្រីកមុខជំនួញរបស់ខ្លួន។ ដោយសារកត្តាអំណោយផលមួយចំនួន ដែលរួមមាន បរិស្ថានស្អាត មជ្ឈដ្ឋានរស់នៅល្អប្រសើរ ជាមួយនឹងស្ថិរភាពនយោបាយនៃប្រទេសមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសអូស្ត្រាលី ក៏ជាប្រទេសមួយដែលមានប្រព័ន្ធអប់រំដ៏ល្អ ដែលសិស្ស/និស្សិតបរទេសតែងមានបំណងប្រាថ្នាទៅបន្តការសិក្សាផងដែរ។
ដំណើរការស្នើសុំទិដ្ឋាការទៅកាន់ប្រទេសអូស្ត្រាលី ត្រូវបានចាត់ទុកថាជាភាពស្មុគស្មាញមួយ សម្រាប់ប្រជាជនកម្ពុជាមួយចំនួន។ មិនតែប៉ុណ្ណោះ ការបន្លំ ឆបោកក៏ជាបញ្ហាមួយទៀតផងដែរ ដោយសារកន្លងមកធ្លាប់មានបុគ្គល ឬអង្គភាពមិនស្របច្បាប់មួយចំនួនបានតាំងខ្លួនជាភ្នាក់ងារផ្ដល់ជំនួយក្នុងការស្នើរសុំទិដ្ឋាការ ដោយតម្រូវឲ្យលោកអ្នកបង់ប្រាក់ជាមុន និងតម្រូវឲ្យមានដើមទុនតម្កល់ដោយគ្មានការធានាច្បាស់លាស់ណាមួយ ថាលោកអ្នកនឹងទទួលបានទិដ្ឋាការដោយជោគជ័យនោះទេ។ កត្តាទាំងនេះហើយដែលធ្វើឲ្យលោកអ្នកខាតបង់ថវិកា និងពេលវេលាថែមទៀតផង។
លោកអ្នកនឹងទទួលបានការស្វែងយល់ និងទទួលបានព័ត៌មានបន្ថែមទាក់ទងទៅនឹងចំនេះដឹង ដើម្បីទទួលបានជោគជ័យ ក្នុងការធ្វើទិដ្ឋាការទៅកាន់អូស្ត្រាលី ពីភ្នាក់ងារអន្តោប្រវេសន៍ ចុះបញ្ជីអូស្ត្រាលី (AMA) ដែលមានទីតាំងនៅកោះពេជ្ររាជធានីភ្នំពេញ (Casa Island) ដែលភ្នាក់ងារនឹងរៀបចំសិក្ខារសាលាមួយស្តីអំពី «របៀបពង្រីកសកម្មភាពអាជីវកម្ម និងការវិនិយោគរបស់លោកអ្នកទៅប្រទេសអូស្ត្រាលី» នៅថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខា ទីក្រុងភ្នំពេញ។
នៅក្នុងសិក្ខាសាលា លោកអ្នកនឹងមានឱកាសជួប និងសណ្តាប់ដោយផ្ទាល់ពីលោក Bruno និងលោក Robert Chelliah ដែលជាគ្មិននៅក្នុងសិក្ខាសាលា។ លោក Bruno Delfante គឺជាមន្ត្រីទទួលបន្ទុកនៅក្នុងការអនុម័ត និងតែងតាំងរដ្ឋនៅលើទិដ្ឋាការផ្នែកអាជីវកម្ម ក្នុងប្រទេសអូស្រ្តាលីក្នុងដំណាក់កាលទីមួយ។ មិនតែប៉ុណ្ណោះលោក Bruno Delfante នឹងអញ្ជើញមកទស្សនកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ការអនុម័តជាបណ្តោះអាសន្នចំពោះបេក្ខជនដាក់ពាក្យស្នើរសុំទិដ្ឋាការអាជីវកម្ម ដែលត្រូវបានវាយតម្លៃជាមុន ដោយភ្នាក់ងារអន្តោប្រវេសន៍ ចុះបញ្ជីអូស្ត្រាលីយើងខ្ញុំ។ គណៈកម្មាធិការចុះបញ្ជី និងផ្តល់សិទ្ធឲ្យភ្នាក់ងារអន្តោប្រវេសន៍ (MARA) របស់ប្រទេសអូស្ត្រាលី បានចុះបញ្ជីភ្នាក់ងារអន្តោប្រវេសន៍អូស្ត្រាលីយើងខ្ញុំ ដែលមានលោក Robert Chelliah ជាអគ្គនាយកផ្ទាល់ផងដែរ។ លោក Bruno និងលោក Robert Chelliah នឹងបញ្ជាក់ពីគោលការណ៍ និងណែនាំអំពីសិទ្ធិទទួលបានទិដ្ឋាការអាជីវកម្មនេះនៅក្នុងសិក្ខាសាលានេះ»។
សិក្ខាសាលានេះ គឺធ្វើឡើងសម្រាប់តែម្ចាស់អាជីវកម្ម និងអ្នកវិនិយោគ ដែលជាម្ចាស់ដីធ្លី កសិដ្ឋាន អចលនទ្យព្យ ស្ថាប័នទទួលប្រាក់បញ្ញើតាមធនាគារ និងស្ថាប័នដែលបង្កើតប្រាក់ចំនូលផ្សេងៗ ឪពុកម្តាយដែលមានកូនកំពុងសិក្សា និងអ្នកដែលចង់ពង្រីកសកម្មភាពធុរកិច្ចរបស់ពួកគេចូលទៅប្រទេសអូស្ត្រាលីតែប៉ុណ្ណោះ។ ហើយលោកអ្នកអាចចុះឈ្មោះ ចូលរួមក្នុងសិក្ខាសាលានេះបានដោយសេរី ។
បច្ចុប្បន្ន ភ្នាក់ងារអន្តោប្រវេសន៍ចុះបញ្ជីអូស្ត្រាលី កំពុងវាយតម្លៃទុកជាមុនចំពោះអ្នកមានសិទ្ធិចូលរួមសិក្ខាសាលា នៅការិយាល័យរបស់AMA ឬដោយការណាត់ជួបដោយផ្ទាល់លក្ខណៈឯកជន ជាមួយភ្នាក់ងាររបស់ក្រុមហ៊ុននេះ។ បន្ទាប់ពីបានទទួលការប្រឹក្សាយោបល់ និងចូលរួមក្នុងសិក្ខាសាលាដោយឥតគិតថ្លៃនេះ ការភ័យខ្លាចរបស់លោកអ្នក ចំពោះការបារម្ភដែលអាចត្រូវគេបោកប្រាស់ នឹងលែងមាន ដោយសារអ្នកនឹងបានស្តាប់ពីការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលអូស្ត្រាលីនិងគណៈកម្មាធិការចុះបញ្ជី នៃអាជ្ញាធរចុះបញ្ជីទីភ្នាក់ងារអន្តោប្រវេសន៍ MARAនៅក្នុងសិក្ខាសាលាដោយផ្ទាល់។
សិក្ខាសាលានេះនឹងបង្ហាញលោកអ្នក ឲ្យយល់ពីរបៀបជ្រើសរើសភ្នាក់ងារអន្តោប្រវេសន៍ចុះបញ្ជី មួយដែលបានចុះបញ្ជីត្រឹមត្រូវ។ លើសពិនេះ វាគ្មិននឹងនិយាយអំពីដំណើរការទាំងស្រុង អំពីការស្នើសុំទិដ្ឋាការអាជីវកម្ម និងចំនុចសំខាន់ៗ ទាក់ទងទៅនឹងលក្ខខណ្ឌ ឬតម្រូវការតាមស្តង់ដារសម្រាប់ទិដ្ឋាការអាជីវកម្ម។ ចំនុចដែលពិសេសសម្រាប់ឱកាសមួយនេះ គឺបន្ទាប់ពីការចូលរួមក្នុងសិក្ខាសាលានេះ លោកអ្នកនឹងទទួលបានចំនេះដឹងស្តីពីសិទ្ធិទទួលបានទិដ្ឋាការពាណិជ្ជកម្មទៅប្រទេសអូស្ត្រាលី ការពន្លឿនផែនការរបស់លោកអ្នក ដើម្បីរស់នៅក្នុងប្រទេសអូស្ត្រាលី និងភាពជឿជាក់ក្នុងការទទួលបានការអនុម័ត ទៅលើទិដ្ឋាការជាបណ្តោះអាសន្ន សម្រាប់ទិដ្ឋាការអាជីវកម្មផងដែរ ៕