បក្សយុវជនកម្ពុជាខេត្តកំពង់ចាម បោះឆ្នោតជ្រើសរើសបេក្ខជន តាមលេខរៀង ដើម្បីឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត អាណត្តិទី៦
19-04-2018 11:53
(កំពង់ចាម)៖ គណបក្សយុវជនកម្ពុជា ប្រចាំខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ បានរៀបចំការបោះឆ្នោតជ្រើសរើសបេក្ខជនតាមលេខរៀងរបស់ខ្លួន ដើម្បីឈរឈ្មោះជាបេក្ខជន តំណាងរាស្រ្តសម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
ពិធីនេះ មានការអញ្ជើញចូលរួមឃ្លាំមើលពីសំណាក់ លោក វ៉ែន រតនៈ ជាប្រធានគណៈពង្រឹង ខេត្តកំពង់ចាម និងលោក អឿន កេតូរា ប្រធានប្រតិបត្តិខេត្តកំពង់ចាម រួមជាមួយសមាជិកមាជិការយ៉ាងច្រើនកុះករផងដែរ៕