(ស្វាយរៀង)៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ខេត្តស្វាយវៀង នឹងរៀបចំសមាជបោះឆ្នោត ជ្រើសរើសលំដាប់លេខរៀង បេក្ខជនតំណាងរាស្ដ្រ របស់គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន មណ្ឌលស្វាយរៀង នៅវេលាម៉ោង០៩៖០០ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នៅភូមិស្វាយតាភូ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ នេះបើតាមសេចក្ដីប្រកាសរបស់គណបក្សនេះ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃនេះ។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «សមាជនេះ គឺរៀបចំឡើង ដើម្បីបោះឆ្នោតជ្រើសរើសលំដាប់លេខរៀង បេក្ខជនតំណាងរាស្ដ្ររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានមណ្ឌល ស្វាយរៀង ដោយផ្អែកលើគោលការណ៍ ប្រជាធិបតេយ្យពីក្រោមឡើងលើ និងគោរពតាមគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស ក្នុងគោលបំណងចូលរួមប្រកួតប្រជែងក្នុងការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ អាណត្ដិទី៦ ដែលនិងប្រព្រឹត្ដទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខ»៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន៖