(ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នឹងរៀបចំការប្រគំតន្ត្រីសមោសសប្បុរសធម៌មួយ ឈ្មោះ «Mothership» នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ ក្នុងស្ថានទូតបារាំង ដើម្បីជួយដល់ការអភិរក្សសត្វដំរី។

ការប្រគំតន្ត្រីនេះ នឹងមានការចូលរួមពីសមាជិកក្រុមតន្ត្រី Cambodian Space Project រួមជាមួយការបង្ហាញក្បាច់គុណល្បុក្កត្តោ, ការលក់ដេញថ្លៃស្នាដៃសិល្បៈ និងការទទួលទានអាហារប៊ូហ្វេផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់៖ www.last2ticket.asia/095 560 002។ សម្រាប់តម្លៃចូលរួម៥០ដុល្លារ, ១០០ដុល្លារ, ២០០ដុល្លារ (អង្គុយតុមូល) មិនតែប៉ុណ្ណោះលោកអ្នកក៏អាចកក់តុ VIP និង VVIP បានផងដែរ៕