(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ឱ្យ សមាជិកព្រឹទ្ធសភាថ្មី (អាណត្តិទី៤) ទាំងអស់ចូលប្រជុំព្រឹទ្ធសភាថ្មី លើកដំបូងទាំងអស់គ្នា នៅថ្ងៃទី២៣ ខែមេសាខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់អគ្គលេខាធិការដ្ឋាន នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨។

សមាជិកព្រឹទ្ធសភាថ្មីទាំងនោះ រួមមាន២រូប ត្រូវបានតែងតាំងដោយអង្គព្រះមហាក្សត្រ ២រូប ត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា និង៥៨រូបទៀត ត្រូវបានបោះឆ្នោតដោយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នាពេលកន្លងទៅ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភា៖