(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់ចំនួន១៤នាក់ និងរបួសស្រាល៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំ១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១១គ្រឿង, រថយន្ដតូច៣គ្រឿង, ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ស្រវឹង និងប្រជែង។
សូមបញ្ជាក់ថា រយៈពេល១៨ថ្ងៃ ខែមេសា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរារណ៍កើតឡើងចំនួន២១៩លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១១៨នាក់ របួសធ្ងន់ចំនួន២១៩នាក់ និងរបួសស្រាលចំនួន១២៤នាក់៕