(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក វៃ ជីវ័ន្ត និងលោក អាន គុន្ធធារ៉ា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាពធ្វើឲ្យកម្ពុជាកំពុងក្លាយជាគោលដៅទេសចរណ៍ធំបំផុតមួយនៅអាស៊ី
២៖ ក្រុមយុវជននៅខេត្តរតនគិរី សម្តែងការសោកស្តាយ ចំពោះលោក សម រង្ស៊ី ដែលចុះកិច្ចព្រមព្រៀងកាត់ទឹកដីខ្មែរឱ្យទៅជនជាតិម៉ុងតាញ៉ា ហើយទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការ
៣៖ ព្រឹទ្ធសភា អនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី អាជ្ញាបណ្ណបញ្ជា សម្រាប់សុខភាពសាធារណៈ
៤៖ តំណាងអង្គការអភិរក្ស និងបរិស្ថាននៅកម្ពុជា ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការជាបន្ទាន់ ចំពោះការទន្ទ្រានដីព្រៃជាកម្មសិទ្ធិ នៅតំបន់ជម្រកសត្វព្រៃភ្នំត្នោត
៥៖ គ.ជ.ប ដាក់ផែនការ៥ចំណុច ដើម្បីធានាសន្តិសុខ សុវត្ថិភាព សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នៅខែកក្កដា
៦៖ លិខិតមិត្តអ្នកអាន៖ អង្គការខុមហ្វ្រែល និងអាន់ហ្វ្រែលគ្មានតម្លៃសម្រាប់ការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើយ!
* ព័ត៌មានអន្តរជាតិ ( International News)
១៖ Facebook អាចនឹងត្រូវសងប្រាក់រាប់ពាន់លានដុល្លារ ជុំវិញកម្មវិធីស្កែនមុខ ដោយគ្មានការអនុញ្ញាតពីអ្នកប្រើប្រាស់!
២៖ ប្រធានាធិបតីចិន «លោក ស៊ី ជិនពីង នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ជាលើកដំបូងបំផុត»
៣៖ សហរដ្ឋអាមេរិក «កំពុងស្ទាក់ស្ទើរក្នុងការលក់យន្តហោះ F-35B ដល់កោះតៃវ៉ាន់» ព្រោះតែខ្លាចការបែកធ្លាយ
៤៖ ប្រធានាធិបតីបារាំង៖ «ការវាយប្រហារប្រទេសស៊ីរី គឺដើម្បីការពារកិត្តិយស នៃសហគមន៍អន្តរជាតិ»
៥៖ «អាមេរិកចង់ឲ្យអារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម និងកាតា ចេញថ្លៃចាយវាយរាប់ពាន់លានដុល្លារ ដើម្បីរក្សាសន្តិភាពនៅភាគឦសានស៊ីរី»
៦៖ រុស្ស៊ីបញ្ជូនយោធា ២,៥០០នាក់ «ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅភាគខាងកើត» ជាមួយសព្វាវុធជាច្រើនប្រភេទ
៧៖ ក្រុមជំនាញស្វែងរកដានអាវុធគីមី «មិនទាន់អាចចូលទៅតំបន់ Douma បានទេ» ខណៈមូលហេតុមិនទាន់ត្រូវបានបញ្ជាក់
៨៖ រដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី «បំពេញទស្សនកិច្ចស្ងាត់ៗនៅកូរ៉េខាងជើង និងជួបលោក គីម ជុងអ៊ុន»
៩៖ សេចក្តីព្រាងសម្រាប់ដោះស្រាយបញ្ហាស៊ីរី ស្នើឡើងដោយអាមេរិក បារាំង និងអង់គ្លេស «ត្រូវបានរុស្ស៊ីអះអាងថា គ្មានហេតុផល និងឥតប្រយោជន៍» ៕