Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋ ស្រុកត្បូងឃ្មុំ អស់៦ខ្នង មូលហេតុដោយសារទុស្សេខ្សែចរន្តអគ្គិសនី

18-04-2018 13:58

(ត្បូងឃ្មុំ)៖ ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News បានរាយការណ៍នៅរសៀលថ្ងៃទី១៨ ខែមេសានេះថា មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋខ្មែរឥស្លាម ស្ថិតនៅភូមិទួលថ្មី ឃុំគរ​​​ ស្រុកត្បូងឃ្មុំ អស់ចំនួន៦ខ្នង ដែលមូលហេតុដំបូងកើតឡើងដោយសារទុស្សេចរន្តអគ្គិសនី។

ភ្នាក់ងារ Fresh News បានបន្តថា ម្ចាស់ផ្ទះទី១. មានឈ្មោះ លី អ៊ីសា, ទី២. សុះ អ៊ីត, ទី៣. ឯល ប៉ោស៊ីយ៉ះ, ទី៤. សា យ៉េប, ទី៥. ម៉ាត់ អ៊ីត និងម្ចាស់ផ្ទះទី៦. សុះ អុំម៉ី។

បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានចេញអន្តរាគមន៍ភ្លាមៗដែរ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលក្រុងសួង ស្រុកតំបែរ ស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ និងរថយន្តស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

តាមអ្នកឃើញហេតុការណ៍អគ្គិភ័យនេះបានឲ្យដឹងថា មូលហេតុដំបូងដោយសារទុស្សេខ្សែចរន្តអគ្គិសនី ចេញពីផ្ទះពលរដ្ឋឈ្មោះ សា យ៉េប ក្រោយមកក៏រាលដាលឆាបឆេះអស់ចំនួន៦ខ្នង ជាបន្តបន្ទាប់៕