(សៀមរាប)៖ មិត្តៗយុវវ័យដែលចូលមកកំសាន្តនៅក្នុងស្តង់សង្ក្រាន្តកម្ពុជា នៅមុខប្រាសាទអង្គរវត្តពិតជាមានភ្ញាក់ផ្អើលយ៉ាងខ្លាំងមែន នៅពេលពួកគាត់កំពុងលេងល្បែងប្រជាប្រិយខ្មែរ ស្រាប់តែលេចចេញនូវវត្តមានតារា Original ក្នុងដួងចិត្តពួកគេ មកចូលរួមរាំលេងកម្សាន្ត និងច្រៀងចម្រៀងជាច្រើនបទនៅទីនោះ។

តារាចម្រៀងទាំងនោះរួមមាន លោកអូន កញ្ញា Adda កញ្ញា Laura Mam កញ្ញា កញ្ចនា DJ RXTHY និង ក្រុមចម្រៀងក្មេងខ្មែរ។ តារាចម្រៀងទាំងអស់ បានបកស្រាយបទចម្រៀងរួមគ្នា នៅលើឆាកសង្ក្រាន្តកម្ពុជា និងមានអ្នកគាំទ្រជាច្រើនកុះកររាំលេងនៅពីមុខឆាក។ បន្ទាប់មក អ្នកគាំទ្រទាំងអស់ក៏មានឱកាសថតរូប ជាមួយតារាក្នុងដួងចិត្តរបស់ពួកគេ និងទទួលបានភេសជ្ជៈពិសាដោយឥតគិតថ្លៃផងដែរ។

អ្នកគាំទ្រទាំងអស់ ក៏អាចជួបជាមួយតារាចម្រៀង Original នៅក្នុងកម្មវិធីប្រគុំតន្រ្តីរបស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស នាពេលរាត្រីដូចជា ការប្រគំតន្ដ្រីបែបស៊ីវីល័យនៅ Angkor Kyung Yu, ការប្រគំតន្ដ្រីបែបរាំវង់ Remix នៅជិតសណ្ឋាគារ Grand Hotel។ បន្ថែមលើនេះ ពួកគាត់ក៏អាចទទួលយកនូវកម្មវិធីលក់បញ្ចុះតម្លៃលើភេសជ្ជៈជាច្រើនមុខ នៅក្នុងទីតាំងមួយចំនួនទៀតដូចជា ការប្រគំតន្ដ្រីនៅផ្សារ Boxville ក៏ដូចជាស្តង់លក់ផលិតផលនៅមុខអង្គរវត្ត ទីលានជល់ដំរី និង Pub Street ផងដែរ៕