(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃ នៅអំឡុងពេល និងក្រោយពេលបុណ្យចូលឆ្នាំខ្មែរ (១៣-១៧ ខែមេសា) នៅទូទាំងប្រទេសកម្ពុជាបានកើតមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៩១លើក បណ្ដលឲ្យមនុស្សស្លាប់ចំនួន ៤៧នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១៤៣នាក់។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។
ទោះជាកើតមានគ្រោះថ្នាក់ចរាចរណ៍យ៉ាងនេះក្ដី ប៉ុន្តែរបាយការណ៍បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ ៩១លើកនេះ គឺមានការថយចុះដល់ទៅ ៣០លើក បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៧ ចំណែកចំនួនអ្នកស្លាប់ក៏ថយចុះចំនួន ៨នាក់ និងចំនួនអ្នករងរបួសថយចុះចំនួន ៩៣នាក់ដែរ។
ខាងក្រោមនេះ ជាទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣-១៧ ខែមេសា របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ៖