(កំពង់ចាម)៖ តាមរយៈអង្គភាព Fresh News នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានប្រកាសរកសាច់ញាតិស្ដ្រីម្នាក់ ដែលបានដេកស្លាប់នៅចំណុចតាមផ្លូវ ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួុរមាស់ ក្រុងកំពង់ចាម។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ការប្រទះឃើញស្លាប់នេះ កើតឡើងនៅយប់ថ្ងៃទី១៥ ខែមេសា ប៉ុន្ដែរហូតមកដល់ថ្ងៃនេះមិនទាន់រកឃើញសាច់ញាតិនៅឡើយទេ។

លោកស្នងការ បានបញ្ជាក់ សពមានសម្បុលស អាយុប្រហែល៣០ឆ្នាំ មានកម្ពស់១.៤២ម៉ែត្រ សក់ស្លូតពណ៌ខ្មៅ ស្លៀកខោពណ៌បៃតងខ្ចីមានឆ្នូតស ពាក់អាវដៃវែងពណ៌ប្រផេះ (អាវប្រុស)។

ប្រសិនបើសាធារណៈជនណា បានបាត់សាច់ញាតិដូចមានភិនភាគខាងលើ សូមទំនាក់ទំនងមកសមត្តកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម តាមទូរស័ព្ទលេខ ០៩៧ ៩៦១ ៨៨៨៩ រងចាំទទួលពត៌មាន២៤ម៉ោង លើ២៤ម៉ោង៕