
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ចូលឆ្នាំ៣ថ្ងៃ ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់ ខណៈសន្ដិសុខមានភាពល្អប្រសើរ
17-04-2018 08:40
(តាកែវ)៖ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចំនួន៣ ខេត្តតាកែវ ទទួលបានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាង៣ម៉ឺននាក់ ខណៈដែលសភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់ មានលក្ខណៈល្អប្រសើរ។
នេះបើតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ផ្ញើជូននាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា នៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំ មានភ្ញៀវទេសចរចំនួន ៤៩៤១នាក់ ក្នុងភ្ញៀវអន្ដរជាតិចំនួន ៤៧នាក់, ថ្ងៃទី២ មានភ្ញៀវទេសចរចំនួន ៩៩៤៤នាក់ ក្នុងនោះភ្ញៀវអន្ដរជាតិចំនួន ២៣នាក់ និងថ្ងៃទី៣ មានភ្ញៀវទេសចរចំនួន ១៥១៩៧នាក់ ក្នុងនោះភ្ញៀវអន្ដរជាតិចំនួន ៤១នាក់៕