(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧​ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួន ដើម្បីពិភាក្សាលើរបៀបវារៈចំនួន២។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាព​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

របៀបវារៈដែលត្រូវយកពិភាក្សារួមមាន៖

១៖ ពិនិត្យ និងសម្រេចលើកសំណើរបស់គណៈកម្មការទី៨ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៣

២៖ កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៣៕