(ព្រះសីហនុ)៖ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើមមួយនៅឆ្នេរអូឈើទាល ព្រះសីហនុ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ពិធីនេះមានការអញ្ជើញចូលរួមពិសំណាក់លោក យន្ត មីន អភិបាលខេត្ត ព្រះសីហនុ អញ្ជើញចូលរួមក្នុងកម្មវិធីកាត់ខ្សែបូ បើកទទួលសង្រ្កាន្តឆ្នាំថ្មី ដែលធ្វើឡើងនៅឆាកតន្ត្រី GANZBERG និរតីសង្ក្រាន្ត UBER CONCERT។
ពិធីនេះប្រារព្ធឡើងនាល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ នេះក្រុមហ៊ុនស្រាបៀរ GANZBERG «បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី ដ៏ធំសម្បើមមួយនៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ ដោយក្នុងនោះដែរក៏បានវត្តមាន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញមកកាត់ខ្សែបូ ដោយផ្ទាល់ផងដែរ ដើម្បីបើកព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះ»។
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិខ្មែរ នេះដែរក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ ដើម្បីបង្កភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលទៅលេងកំសាន្តនៅឆ្នេរអូឈើទាលដោយ ក្នុងនោះក៏មានវត្តមានតារាចម្រៀងល្បីៗ ឈ្មោះជាច្រើនផងដែរ៕