(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាកចេញពីខេត្តសៀមរាប ត្រឡប់ទៅកាន់រាជធានីភ្នំពេញ បន្ទាប់ពីបានអញ្ជើញទៅបើកអង្គរសង្រ្កាន និងបានចូលរួមលេងកំសាន្តក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាននៅ ខេត្តសៀមរាប ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ។
សូមជំរាបថា សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប កាលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨កន្លងទៅ៕