(ភ្នំពេញ)៖ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ស្អែកនេះ​ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន។ កិច្ចប្រជុំនេះនឹងធ្វើឡើងក្រោមអធិបតីភាព​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

របៀបវារៈដែលត្រូវយកពិភាក្សារួមមាន៖

១៖ ពិនិត្យ និងសម្រេចលើកសំណើរបស់គណៈកម្មការទី៨ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៣

២៖ កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៣៕

សម្រាប់ព័ត៌មានបន្ថែម​ សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភា ដូចខាងក្រោម៖