(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ កម្ពុជាទទួលរងឥទ្ធិពលរបស់សម្ពាធទាប នឹងបង្កឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស។

ក្រសួងធនធានទឹក បានឲ្យដឹងទៀតថា សូមបងប្អូនប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅពេលមេឃរកកលភ្លៀង ជាពិសេសបណ្តាខេត្ត នៅតំបន់ទំនាបកណ្តាលភាគពាយ័ព្យ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨៕

សូមអានសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក ទាំងស្រុង៖