Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គតិបណ្ឌិតថ្មីៗទាំង១០ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ពីអង្គភាពព័ត៌មាន Fresh News

15-04-2018 23:09

(ភ្នំពេញ)៖ ដើម្បីជាចំណងដៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងគ្រិស្តសករាជ ២០១៨នេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគតិបណ្ឌិតថ្មីៗចំនួន១០ទៀត មកបង្ហាញមិត្តអ្នកអានជាបន្តបន្ទាប់។

គតិបណ្ឌិតទាំង១០នោះ រួមមាន៖

១៖ ក្នុងសម័យសង្គ្រានសាមកុក អ្នកខ្លាំងលាក់មុខ ស៊ឺម៉ា អ៊ី បាននិយាយថា «សម្ដីមនុស្សជាអាវុធគួរឲ្យខ្លាច អាចសម្លាប់មនុស្សបានលឿនជាងដាវទៅទៀត»។

២៖ ស្ដេចត្រាញ់ ឆាវ ឆាវ បាននិយាយទៅកាន់កងទ័ពដ៏ស្វាហាប់របស់ខ្លួនថា «បើចង់ធ្វើកិច្ចការធំ ត្រូវទ្រាំអ្វីដែលគេមិនអាចទ្រាំបាន»។

៣៖ ទោះថ្ងៃនេះជាថ្ងៃឈប់សម្រាក ក៏សហគ្រិនចំណាននៅតែធ្វើការងារដែរ ព្រោះការងារនោះជាការកម្សាន្តរបស់គាត់។

៤៖ មនុស្សដែលអាចយកចិត្តរាស្ត្របាន ប្រាកដជាអាចយកចិត្តទេវតាបាន។ នេះជាសម្ដីរបស់មេទ័ពបុរាណចិន ស៊ី ស៊ូ។

៥៖ «ខ្ជិល» ជាពាក្យដែលអ្នករកស៊ីស្អប់បំផុត។

៦៖ ចង់បានផ្ទះធំ កុំសម្ងំខ្ជិល។

៧៖ បើអ្នកមានជំងឺខ្ជិលហើយ អ្នកក៏កើតជំងឺក្រដែរ។

៨៖ ចង់បានប្រាក់ខែខ្ពស់ ត្រូវប្រឹងធ្វើការដោយគ្មានសៅរ៍អាទិត្យ។

៩៖ សុភាសិតបុរាណចិនបានពោលថា «គ្មានវត្ថុណាក្នុងលោកដែលថាមិនអាចទៅរួចនោះទេ បើចិត្តយើងព្យាយាម»។

១០៖ បើអ្នកចង់មាន អ្នកត្រូវតែធ្វើខ្លួនឲ្យរវល់រហូត៕