Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងគោរមងារជា សម្ដេចព្រះកិត្ដិយស ដល់ព្រះមន្ដ្រិីសង្ឃ ៣អង្គ នៃគណៈមហានិកាយ នៃកម្ពុជា

15-04-2018 19:23

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងគោរមងារជា សម្ដេចព្រះកិត្ដិយស ដល់ព្រះមន្ដ្រិីសង្ឃ ៣អង្គ នៃគណៈមហានិកាយ នៃកម្ពុជា។

នេះបើតាមព្រះរាជក្រឹត្យ ត្រាស់បង្គាប់ របស់ព្រះមហាក្សត្រខ្មែរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨។

ព្រះមន្ដ្រិីសង្ឃ ៣អង្គ នៃគណៈមហានិកាយ នៃកម្ពុជា ដែលទទួលបាន គោរមងារជា សម្ដេចព្រះកិត្ដិយស ពីព្រះមហាក្សត្រ រួមមាន៖

ទី១៖ ព្រះពុទ្ធវង្ស ជា សំអាង ឱ្យឡើងជា សម្ដេចព្រះឧត្ដមមុនី

ទី២៖ ព្រះមុនីកោសល ឃឹម សន ឱ្យឡើងជា សម្ដេចព្រះពុទ្ធជ័យមុនី

ទី៣៖ ព្រះសាក្សវង្ស រ័ត្ន សារឿន ឱ្យឡើងជា សម្ដេចព្រះសាក្សមុនី។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ ត្រាស់បង្គាប់ របស់ព្រះមហាក្សត្រខ្មែរ៖