(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨នេះ គ្មានយានយន្ដល្មើសច្បាប់ និងផាកពិន័យនោះទេ, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៤១,៩៥០គ្រឿង រកឃើញយានយន្តល្មើស ៦,៣១៧ (ម៉ូតូ៦១ភាគរយ) ក្នុងនោះអប់រំ ២,៩៤៩គ្រឿង និងផាកពិន័យ ៣,៣៦៨គ្រឿង៕