Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឱកាសបុណ្យចូលឆ្នាំថ្មី! រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំថវិកាជូនលោកតាព្រឹទ្ធភារម្យ ប្រាជ្ញ ឈួន

15-04-2018 13:09

(តាកែវ)៖ ឆ្លៀតឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ លោក ខៀវ កញ្ញារីទ្ធ រដ្ខមន្រ្តីក្រសួងព័ត៌មាននៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខ ព្រមទាំងនាំថវិកា គ្រឿងឧបភោគ និងថ្នាំពេទ្យ ទៅប្រគល់ជូនលោកតាព្រឹទ្ធភារម្យ ប្រាជ្ញ ឈួន អ្នកចម្រៀងអាយ៉ៃ នៅស្ថិតនៅឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។

ក្នុងឱកាសនះដែរ លោករដ្ឋមន្ត្រី ក៏បានពាំនាំពាក្យផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តព្រិទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនពរតាប្រាជ្ញ ឈួន ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយមិនភ្លេចលោកតាសិល្បករជើចាស់ណាម្នាក់នេះឡើយ៕