(ព្រៃវែង)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញសំណេះសំណាល និងនាំយកថវិកា ចំនួន១៥លានរៀល ជូនដល់វត្ត «ដូនដោកលិច» ស្ដិតនៅភូមិ ដូនដោកលិច ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨នេះ។
នៅក្នុងឱកាសជួបសំណេះសំណាលនោះ រដ្ឋមន្រ្តី វង សូត ក៏បានថ្លែងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ និងគ.ស ២០១៨ សូមឲ្យ ប្រជាពលរដ្ឋទាំងអស់ ឲ្យជួបប្រទះតែសេចក្តីសុខ ចម្រើន និងរស់នៅមានជីវភាពធូរធារ និងសំបូរសប្បាយ ក្រោមម្លប់សន្តិភាព ជារៀងរហូតតទៅ។
រដ្ឋមន្ត្រី វង សូត បានថ្លែងទៀតថា ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំថ្កុំថ្កើន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិ កាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើនជាបន្តបន្ទាប់ផងដែរ៕