(សៀមរាប)៖ នាយឧត្តមសេនីយ៍​ ទូច ណារ៉ុថ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨នេះ បានបន្តបើកកិច្ចប្រជុំបន្តពិភាក្សាការងារ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីដកស្រង់បទពិសោធន៍ការងារ និងលើកយកបញ្ហានានាដែលបានកើតឡើង នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈ២ថ្ងៃនេះ ដោយលើកយកពីបញ្ហាកក់ស្ទុះចរាចរ ណែនតាន់តាប ដើម្បីរកវិធានការណ៍ដោះស្រាយផងដែរ។

សូមាជម្រាបថា គណៈបញ្ជាការការពារ ក្នុងពិធីបុណ្យអង្គរសង្ក្រាន្ត បានឲ្យដឹងថា សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តរយៈពេលប៉ុន្មានថ្ងៃមកនេះមានភាពល្អប្រសើរ ចំពោះបទល្មើសព្រហ្មទណ្ឌ និងគ្រោះថ្នាក់សង្គម ក៏ពុំមានអ្វីកើតឡើងគួរកត់សម្គាល់នោះទេ៕