(កំពង់ចាម)៖ ក្រោយមានការណែនាំពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម, លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្ត បានចាត់ឲ្យក្រុមការងារ យកអំណោយជូនគ្រួសារបុរសដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៦ ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យស្លាប់មនុស្សប្រុសម្នាក់ ឈ្មោះ ញិល សុខនាង អាយុ២៩ឆ្នាំ មុខរបរជាកម្មករសំណង់ ទីលំនៅភូមិត្រពាំងទូក ឃុំជ្រៃវៀន ស្រុកព្រៃឈរ ហើយក្រោយពេលកេីតហេតុភាគីរថយន្តបានបេីកគេចខ្លួន។
ក្រោយមកបន្ទាប់ទទួលបានការណែនាំ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យសមត្ថកិច្ចចាត់ចែងដឹកសាកសពពីកន្លែងកេីតហេតុទៅដល់លំនៅដ្ឋានសព ដេីម្បីរៀបចំធ្វេីបុណ្យតាមប្រពៃណី និងបានចាត់លោកស្នងការរង២រូប គឺលោកឧត្តមសេនីយ៍ត្រី ហេង សម្បត្តិ និងលោកឧត្តមសេនីយ៍ត្រី អុិត ដារ៉ា អមដំណេីរដោយលោកអធិការ អធិការរងនគរបាលស្រុកព្រៃឈរ ទៅចូលរួមរំលែកទុក្ខ។
អំណោយរបស់ថ្នាក់ដឹកនាំដែលប្រគល់ជូនក្នុងឱកាសនោះ រួមមាន ថវិកាចំនួន១,០០០,០០០រៀល, អង្ករ៥០គីឡូក្រាម, មី៣កេស, ទឹកសុទ្ធ១០យួរ និងទឹកក្រូច៥កេស។
ជាមួយនោះលោកឧត្តមសេនីយ៍ត្រី ហេង សម្បត្តិ បានបញ្ជាក់ប្រាប់ក្រុមគ្រួសារសពថា សមត្ថកិច្ចនឹងខិតខំធ្វេីការស្រាវជ្រាវរកភាគីរថយន្តដេីម្បីឲ្យចូលខ្លួនមកដោះទៅតាមផ្លូវច្បាប់៕