(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,៩​៣៦គ្រឿង រកឃើញល្មើសច្បាប់ ២០០គ្រឿង (ម៉ូតូ ៤៨ភាគរយ) អប់រំ ១០៤គ្រឿង និងផាកពិន័យ ៩៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៤ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន ១,០៤២គ្រឿង អប់រំ ៦២គ្រឿង និងផាកពិន័យចំនួន ៦៦គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៤១,៩៥០គ្រឿង រកឃើញយានយន្តល្មើស ៦,៣១៧ (ម៉ូតូ៦១ភាគរយ) ក្នុងនោះអប់រំ ២,៩៤៩គ្រឿង និងផាកពិន័យ ៣,៣៦៨គ្រឿង៕